Peruvian Gamefowl History
#ប្រវតិ្តពូជមាន់ជល់៖ ពូជ
ពេរូ (Peru or Peruvian
Navajero) មានអាយុកាលនៃការបង្កាត់តាំងពីសតវត្សទី17 ដែលបានយកការល្បាយឈាមទៅវិញទៅមកនៃល្បែងប្រជល់មាន់ប៉ែកអាស៊ី អង់គ្លេស និង
អេស្ប៉ាញ។ ពូជមាន់នៅប៉ែកអាស៊ីមានដូចជា Shamos, Malay, និង
Asil ជាដើម។
ពូជ Peru មានរហ័សនាមថា អាវុធ (Weapon gamefowl) ព្រោះវាមានអំណាចខ្លាំងក្លា និង ល្បឿនផ្ទុះយ៉ាងលឿន (Power and Explosive
speed) ល្អសំរាប់ប្រើផ្លែកាំបិតវែង (Long knight) និងហើរកាប់សត្រូវលើវេហា (Fly high attack) (បើនិយាយពីរការប្រយុទ្ធក្នុងប្រទេស Peru)។ 
ជាទូទៅពូជ Peru មានសំបុរពណ៌ក្រហម (Brown Red) តែក៏មានច្រើនពណ៌ដូចជា ស, ជុយ, ដាង, មេអំបៅជាដើម ហើយពេលខ្លះឃើញអត់មានរោមក(Naked neck) រឺអត់រោមកន្ទុយ ដុះខ្លីៗ (Rumpless) ហើយទំងន់ចាប់ពី 2.7Kg ដល់ 4.0Kg រឺអាចគីឡូធំជាងនេះ (បើតាមការបង្ហាញពូជនេះនៅអាមេរិច)។
នៅប្រទេស Peru ល្បែងប្រជល់មាន់គេជល់រៀងរាល់សបា្តហ៍ មិនខុសពីបាល់ទាត់នៅអាមេរិចទេ។ ការបង្កាត់ពូជ Peru នេះអ្នកបង្កាត់តែងតែគិត ពីល្បឿន កំលាំង  ការកាប់ចិញ្រ្ជាំសត្រូវពេលប្រយុទ្ធ។ 
ប្រទេសដែលឃើញមានការបង្កាត់ពូជនេះ គឺ ប្រទេសភីលីពីន នៅកោះ Negros ហើយលោក Vicente Lacsao គាត់ជាអ្នកបង្កាត់ពូជនេះហើយធ្លាប់ទទួលបានពាននៅឆ្នាំ2012ផងដែរ ហើយនៅ អាមេរិច យួន ខ្មែរក៏មានបង្កាត់ពូជនេះផងដែរ។
បើនិយាយពីពូជនេះវិញខ្ញុំស្រលាញ់តែម្តង ហើយ Fan ផ្គាប់មុខតែម្តង ដោយសារតែរូបរាងសង្ហា និងកំលាំងខ្លាំង។
បើបងប្អូនចង់ដឹងពីប្រវត្តិនិងទិញពូជនេះអាចទិញពីទ្រុងគាត់បាន៖ https://www.fb.com/ronaldenrique.oregiron/




 
 
No comments:
Post a Comment