Clarets Gamefowl History
#ប្រវត្តិពូជមាន់ជល់៖
ពូជ Clarets មានរហ័សនាមថា អំណាច និង ការកាប់ចិញ្រ្ចាំសត្រូវ (Power &
Cutting). ពូជ Clarets ជាទូទៅ សិររបស់វាប៉ាងត្រង់ រោមក្រាស់ៗសំបុរពណ៌ក្រហម
កន្ទុយពណ៌ខ្មៅ ត្រង់គុម្ពកន្ទុយពណ៌ស មានឆ្នូតសបាស់ឡើងត្រង់
មើលដងខ្លួនរាងដូចអក្សរ V ស្រការជើងពណ៌សដូចសំបុរគុជខ្យង
ហើយទំងន់សមសួននឹងខ្លួនចន្លោះពី 1,9Kg ដល់ 2,3Kg។ បើនិយាយពីការប្រយុទ្ធវិញ
Clarets ប្រយុទ្ធរោទិ៍ កាប់សាហាវដូចម៉ាស៊ីនអញ្ជឹងទាំងលើដី (ល្អជាង)
និងលើអាកាស តែវាវាយសត្រូវតែម្តងទេដោយភាពឆ្លាត (Smart fighters) និងយ៉ាងសាហាវព្រៃផ្សៃបំផុតដោយកំលាំងល្បឿនយ៉ាងលឿន
(Fast roosters) ដែលអាចធ្វើអោយសត្រូវស្លាប់ភ្លាមៗតែមួយកាំបិត (Single hit
attack)។ ពូជ Sweaters គឺដៃគូប្រកួតសក្តិសម សំរាប់ប្រកួតជាមួយ ពូជ
Clarets។
ជាទូទៅយើងឃើញការបង្កាត់ពូជ
Clarets ពេញនិយមនៅ ភីលីពីន និងលោកខាងលិច ហើយគេបង្កាត់ពូជនេះមានពណ៌សដែរ
(White Claret) ដែលបានតិចនិចល្បាយឈាមមួយផ្នែកពីពូជ Whitehackle
ទើបចេញពណ៌សឡើង។
សង្ខេបពីប្រវិត្តិពូជ
Clarets (រឺ Madigan Clarets) ៖ លោកវរសេនីយ Madigan Claret
គាត់ជាអ្នកជិះសេះប្រណាំង
ហើយគាត់ជាអ្នកបង្កាត់ពូជដ៏អស្ចារ្យនេះឡើងដោយចៃដន្យទេដោយគ្រាន់លែងមេមាន់ខ្លះៗ
បណ្តើរជាមួយមាន់គកនៅចង្រុកសេះតែប៉ុណ្ណោះ (បើតាមអ្នកជល់មាន់បានប្រាប់)។
រីឯអ្នកខ្លះទៀតថាពូជនេះកើតចេញពីពូជ Whitehackle ដោយសារល្បឿន
និងអំណាចកំលាំងដូចគ្នាបេះបិត។
លោក
Juan Garza ជាមួយ ឳពុកគាត់ពីរដ្ឋ តិចសាស
ពួកគាត់បានបន្តបង្កាត់ល្បាយពូជនេះឡើងអស់រយ:ពេលប្រហែល50ឆ្នាំហើយ។កំឡុងពេលនោះពួកគាត់បានបង្កើតល្បែងជល់មាន់នៅ
Texas
ដែលគ្មានពូជផ្សេងៗទៀតអាចឈ្នះការប្រកួតជាមួយពូជល្បាយឈាមបីបញ្ចូលគ្នាទេ
(3-way breeding) ជាមួយពូជ Roundhead, Claret និង Kelso។
ចង់បានពូជ Clarets សុទ្ធគឺចេញពីលោក Wallace និងលោក Garza. ពួកគាត់នៅតែបានបន្តបង្កាត់ពូជនេះអោយល្អប្រសើរទៀត។
ត្រូវចង់ចាំថាអ្នកបង្កាត់ពូជមាន់ជល់តែងតែថែរក្សាពូជសុទ្ធ
និងខំចៃ្នបន្ថែមអោយល្អរឹតតែខ្លាំង
ព្រោះតាមទន្សនៈវិជ្ជាការបង្កាត់ពូជសុទ្ធអាចអោយយើងដឹងថាតើពូជនេះល្អរឺយ៉ាងណា
ហើយយើងអាចល្បាយឈាមផ្សេងៗទៀតកាន់ដឹងច្បាស់. អ្នកគិតមើលបើពូជ Clarets
មិនល្អហេតុអ្វីបន្ទាប់ពីជាង60ឆ្នាំមក ពូជនេះមានគ្រប់ទីកន្លែង
បើមិនដែរឈ្នះនោះ។
សរុបមកអ្នកបង្កាត់ពូជមាន់ជល់ត្រូវរៀនសាកបង្កាត់ពូជ
Clarets ជាមួយពូជឈាមផ្សេងដើម្បីស្វែងយល់ពីការប្រយុទ្ធ.
ពូជដែលឃើញគេនិយមល្បាយជាមួយ Clarets ហើយចេញពូជឈ្មោះផ្សេងៗដូចជា៖ Bobby Boles
Black Claret, Hatch crossed Claret, Clarets crossed Kelso ជាដើម។
![]() |
| Claret-over-Kelso |
![]() |
| Madigin RedClaret |
![]() |
| Bobby Boles Asil Claret |
![]() |
| White Claret Hen |
![]() |
| Madigin White Claret |






No comments:
Post a Comment