Tuesday, May 8, 2018

ប្រវត្តិពូជមាន់ជល់ Peru

Peruvian Gamefowl History




#ប្រវតិ្តពូជមាន់ជល់ ពូជ ពេរូ (Peru or Peruvian Navajero)​​ មានអាយុកាលនៃការបង្កាត់តាំងពីសតវត្សទី17 ដែលបានយកការល្បាយឈាមទៅវិញទៅមកនៃល្បែងប្រជល់មាន់ប៉ែកអាស៊ី អង់គ្លេស និង អេស្ប៉ាញ។ ពូជមាន់នៅប៉ែកអាស៊ីមានដូចជា Shamos, Malay, និង Asil ជាដើម។

ពូជ Peru មានរហ័សនាមថា អាវុធ (Weapon gamefowl) ព្រោះវាមានអំណាចខ្លាំងក្លា និង ល្បឿនផ្ទុះយ៉ាងលឿន (Power and Explosive speed) ល្អសំរាប់ប្រើផ្លែកាំបិតវែង (Long knight) និងហើរកាប់សត្រូវលើវេហា (Fly high attack) (បើនិយាយពីរការប្រយុទ្ធក្នុងប្រទេស Peru)​ 

ជាទូទៅពូជ Peru មានសំបុរពណ៌ក្រហម (Brown Red) តែក៏មានច្រើនពណ៌ដូចជា , ជុយ, ដាង, មេអំបៅជាដើម ហើយពេលខ្លះឃើញអត់មានរោមក(Naked neck) រឺអត់រោមកន្ទុយ ដុះខ្លីៗ (Rumpless) ហើយទំងន់ចាប់ពី 2.7Kg ដល់ 4.0Kg រឺអាចគីឡូធំជាងនេះ (បើតាមការបង្ហាញពូជនេះនៅអាមេរិច)

នៅប្រទេស Peru ល្បែងប្រជល់មាន់គេជល់រៀងរាល់សបា្តហ៍ មិនខុសពីបាល់ទាត់នៅអាមេរិចទេ។ ការបង្កាត់ពូជ Peru នេះអ្នកបង្កាត់តែងតែគិត ពីល្បឿន កំលាំង  ការកាប់ចិញ្រ្ជាំសត្រូវពេលប្រយុទ្ធ។​ 

ប្រទេសដែលឃើញមានការបង្កាត់ពូជនេះ គឺ ប្រទេសភីលីពីន នៅកោះ Negros ហើយលោក Vicente Lacsao គាត់ជាអ្នកបង្កាត់ពូជនេះហើយធ្លាប់ទទួលបានពាននៅឆ្នាំ2012ផងដែរ​​ ហើយនៅ អាមេរិច យួន ខ្មែរក៏មានបង្កាត់ពូជនេះផងដែរ។

បើនិយាយពីពូជនេះវិញខ្ញុំស្រលាញ់តែម្តង ហើយ Fan ផ្គាប់មុខតែម្តង ដោយសារតែរូបរាងសង្ហា និងកំលាំងខ្លាំង។

បើបងប្អូនចង់ដឹងពីប្រវត្តិនិងទិញពូជនេះអាចទិញពីទ្រុងគាត់បាន៖ https://www.fb.com/ronaldenrique.oregiron/

ប្រវត្តិពូជមាន់ជល់ Clarets

Clarets Gamefowl History 

#ប្រវត្តិពូជមាន់ជល់៖ ពូជ Clarets មានរហ័សនាមថា​ អំណាច និង ការកាប់ចិញ្រ្ចាំសត្រូវ (Power & Cutting). ពូជ Clarets ជាទូទៅ សិររបស់វាប៉ាងត្រង់ រោមក្រាស់ៗសំបុរពណ៌ក្រហម កន្ទុយពណ៌ខ្មៅ ត្រង់គុម្ពកន្ទុយពណ៌ស មានឆ្នូតសបាស់ឡើងត្រង់ មើលដងខ្លួនរាងដូចអក្សរ V ស្រការជើងពណ៌សដូចសំបុរគុជខ្យង ហើយទំងន់សមសួននឹងខ្លួនចន្លោះពី 1,9​Kg ដល់ 2,3Kg។ បើនិយាយពីការប្រយុទ្ធវិញ Clarets ប្រយុទ្ធរោទិ៍ កាប់សាហាវដូចម៉ាស៊ីនអញ្ជឹងទាំងលើដី​ (ល្អជាង) និងលើអាកាស តែវាវាយសត្រូវតែម្តងទេដោយភាពឆ្លាត (Smart fighters) និងយ៉ាងសាហាវព្រៃផ្សៃបំផុតដោយកំលាំងល្បឿនយ៉ាងលឿន (Fast roosters) ដែលអាចធ្វើអោយសត្រូវស្លាប់ភ្លាមៗតែមួយកាំបិត (Single hit attack)។​ ពូជ Sweaters គឺដៃគូប្រកួតសក្តិសម សំរាប់ប្រកួតជាមួយ ពូជ Clarets។

ជាទូទៅយើងឃើញការបង្កាត់ពូជ Clarets ពេញនិយមនៅ ភីលីពីន និងលោកខាងលិច ហើយគេបង្កាត់ពូជនេះមានពណ៌សដែរ (White Claret) ដែលបានតិចនិចល្បាយឈាមមួយផ្នែកពីពូជ Whitehackle ទើបចេញពណ៌សឡើង។

សង្ខេបពីប្រវិត្តិពូជ Clarets (រឺ Madigan Clarets) ៖ លោកវរសេនីយ Madigan Claret គាត់ជាអ្នកជិះសេះប្រណាំង ហើយគាត់ជាអ្នកបង្កាត់ពូជដ៏អស្ចារ្យនេះឡើងដោយចៃដន្យទេដោយគ្រាន់លែងមេមាន់ខ្លះៗ បណ្តើរជាមួយមាន់គកនៅចង្រុកសេះតែប៉ុណ្ណោះ (បើតាមអ្នកជល់មាន់បានប្រាប់)។ រីឯអ្នកខ្លះទៀតថាពូជនេះកើតចេញពីពូជ Whitehackle ដោយសារល្បឿន និងអំណាចកំលាំងដូចគ្នាបេះបិត។
លោក Juan Garza ជាមួយ ឳពុកគាត់ពីរដ្ឋ តិចសាស ពួកគាត់បានបន្តបង្កាត់ល្បាយពូជនេះឡើងអស់រយ:ពេលប្រហែល50ឆ្នាំហើយ។កំឡុងពេលនោះពួកគាត់បានបង្កើតល្បែងជល់មាន់នៅ Texas ដែលគ្មានពូជផ្សេងៗទៀតអាចឈ្នះការប្រកួតជាមួយពូជល្បាយឈាមបីបញ្ចូលគ្នាទេ​ (3-way breeding) ជាមួយពូជ Roundhead, Claret និង Kelso។

ចង់បានពូជ Clarets សុទ្ធគឺចេញពីលោក Wallace និង​លោក Garza. ពួកគាត់នៅតែបានបន្តបង្កាត់ពូជនេះអោយល្អប្រសើរទៀត។

ត្រូវចង់ចាំថាអ្នកបង្កាត់ពូជមាន់ជល់តែងតែថែរក្សាពូជសុទ្ធ និងខំចៃ្នបន្ថែមអោយល្អរឹតតែខ្លាំង ព្រោះតាមទន្សនៈវិជ្ជាការបង្កាត់ពូជសុទ្ធអាចអោយយើងដឹងថាតើពូជនេះល្អរឺយ៉ាងណា ហើយយើងអាចល្បាយឈាមផ្សេងៗទៀតកាន់ដឹងច្បាស់. អ្នកគិតមើលបើពូជ Clarets មិនល្អហេតុអ្វីបន្ទាប់ពីជាង60ឆ្នាំមក ពូជនេះមានគ្រប់ទីកន្លែង បើមិនដែរឈ្នះនោះ។

សរុបមកអ្នកបង្កាត់ពូជមាន់ជល់ត្រូវរៀនសាកបង្កាត់ពូជ Clarets ជាមួយពូជឈាមផ្សេងដើម្បីស្វែងយល់ពីការប្រយុទ្ធ. ពូជដែលឃើញគេនិយមល្បាយជាមួយ Clarets ហើយចេញពូជឈ្មោះផ្សេងៗដូចជា៖ Bobby Boles Black Claret, Hatch crossed Claret, Clarets crossed Kelso ជាដើម។

Claret-over-Kelso
Madigin RedClaret

Bobby Boles Asil Claret

White Claret Hen
Madigin White Claret


ប្រវត្តិពូជមាន់ជល់ Kelso

Kelso Gamefowl History 


Image may contain: outdoor
White Kelso

#ប្រវតិ្តពូជមាន់ជល់៖ ពូជ Kelso មានរហ័សនាមថា កំពូលពូជប្រយុទ្ធដ៏ឆ្លាតបំផុត និង វេទមន្តនៃការបង្កាត់ល្បាយឈាមវា (The Smartest Fighting Rooster and the Magic of Crossbreeding). ពូជ Kelsos គឺសុទ្ធតែប្រយុទ្ធដោយភាពឆ្លាតបំផុត ខុសពីពូជផ្សេងៗ. ពេលប្រយុទ្ធ Kelsos មិនលោតកាប់ជាមួយសត្រូវលើវេហាទេ ប៉ុន្តែ ដើរទៅមុខតិចដោយគេចចុះឡើងសិន មុនឡើងទៅកាប់សត្រូវ.

ពូជKelsos មិនល្ងង់ហោះទៅលើវេហាព្រមពេលសត្រូវហោះមក មើលដៃគូសិនដោយភាពឆ្លាតបន្ទាប់មកកាប់ចិញ្រ្ចាំតែ១ទៅ២កាំបិតតែប៉ុណ្ណោះ សត្រូវនឹងងាប់ភ្លាមៗ.

ជាទូទៅយើងឃើញគេបង្កាត់ពូជនេះមានជើង ពណ៌ស (និយមចូលចិត្តជាង) និង ជើងពណ៌លឿង.

សង្ខេបពីប្រវត្តិពូជ Kelso៖​ លោក Walter Kelso (ស្លាប់នៅឆ្នាំ 1964) គាត់ជាអ្នកបង្កាត់ពូជនេះឡើងនៅផ្ទះរបស់គាត់លើកោះ Galveston. ដំបូងគាត់បានដាក់ថា Oleanderដែលទទួលបានជោគជ័យក្នុងការបង្កាត់ល្បាយឈាមពូជផ្សេង។ ឧទាហរណ៍ដូចពូជ Clarets ពូជ Madigin Grays និង ពូជ Texas Rangers ដែលទទួលបានក្រោយពីមរណៈរបស់លោក John Madigin (ស្លាប់ក្នុងឆ្នាំ 1942)។

ជាទូទៅអ្នកបង្កាត់គ្រប់រូបតែងតែថែរក្សាពូជសុទ្ធ ដោយឡែក លោកKelso បានចាប់ផ្តើមបង្កាត់ល្បាយជាមួយមេ Madigin.

ប្រហែលនៅឆ្នាំ 1940 លោកKelso បានសុំទិញពូជ Light Blue Typewriter ពីលោក Judge Ed Wilkins បន្ទាប់ពីពូជមាន់គាត់ឈ្នះពីរដងក្នុងថ្ងៃតែមួយ។ តិចនិចការបង្កាត់របស់លោក Kelso យកពូជបានមកបង្កាត់មេគាត់ចុះឡើង.

នៅឆ្នាំ1942 លោក Kelso និងលោក Sweater McGinnis បានណាត់ជួបលោក Schelesigner សុំប្រកួតមាន់ជាមួយ. លទ្ធផលពូជមាន់Kelso បានឈ្នះការប្រកួត តែលោក Kelso បានសរសើរពូជមាន់របស់ លោក Schlesinger.

សរុបមក គេនិយមបង្កាត់ពូជKelso ជាមួយល្បាយឈាមផ្សេងរហូតចេញពូជផ្សេងៗគ្នាដូចជា៖ ពូជ Firebird Kelso ពូជ Dink Kelso ពូជ Out and Out Kelso ជាដើម.

Image may contain: outdoor
Out and Out Kelso
Image may contain: bird and outdoor
Dink Out and Out Kelso
Image may contain: outdoor
Firebird Kelso
Image may contain: outdoor
Firebird White Kelso
#អត្ថបទរក្សាសិទ្ធិដោយ៖ Sim Sovy